អស្ចារ្យ! ស៊ូ ស៊ីរីកា សម្តែងបានល្អណាស់ ក្នុង MV រំលឹកពីទ័ពជប៉ុនក្នុងឆ្នាំ ១៩៤៥ (Video Inside)

បទចម្រៀង «ទឹកភ្នែកថ្មី លើកន្លែងចាស់» គឺជាបទចម្រៀងបែបបមនោសញ្ចេតនាកំសត់មួយ ដែលមានាករបកស្រាយដោយ កញ្ញា ស៊ូ ស៊ីរីកា។ រយៈពេលជាងមួយឆ្នាំហើយ ដែលមានការទន្ទឹងរង់ចាំ ពីសំណាក់អ្នកគាំទ្រ នូវការចេញ MV នៃបទចម្រៀងមួយបទនេះ។ ហើយកាលពីម្សិល បទចមៀងមួយបទនេះ បានចេញ MV ជាផ្លូវការហើយ នៅក្នុងផលិតកម្មថោន។

MV «ទឹកភ្នែកថ្មី លើកន្លែងចាស់» នេះបានបង្ហាញពី រឿងរ៉ាវស្នេហាមួយដែលបានកើតឡើង នៅពេលដែលកងទ័ពជប៉ុន បានឈ្លានពានចូលប្រទេសកម្ពុជាក្នុង កំឡុងឆ្នាំ ១៩៤៥ ដោយមានការសម្តែងផ្ទាល់ដោយកញ្ញា ស៊ីរីកា និងដឹកនាំសម្តែងដោយ លោក វ៉ាត លីម៉េង។

MV នេះដែរ បើក្រឡេកទៅមើលការសម្តែងរបស់តារាចម្រៀង ស៊ូរីកា វិញ ពិតជាមានសមត្ថភាព និង ភាពប៉ិន
ប្រសប់​​​​យ៉ាងខ្លាំង ទៅលើការសម្តែងរបស់ខ្លួន។

ជាពិសេសនោះ MV នេះតម្រូវឲ្យកញ្ញា ដាក់អារម្មណ៍យ៉ាងខ្លាំង ដើម្បីបញ្ចេញនូវទឹកមុខស្រងូតស្រងាត់ និង ទឹកភ្នែក ដើម្បីបង្ហាញពីអារម្មណ៍ ដ៏សោកសៅក្នុងការបាត់បង់ជីវិត របស់គូរស្នេហ៌ ដែលជាជនជាតិជប៉ុន នៅក្នុងសង្រ្គាម។

គួរជម្រាបដែរថា MV នេះ ត្រូវបានថតនៅលើទឹកដីខេត្តកំពត ៕

សូមទស្សនា នូវវីដេអូ ដូចខាងក្រោម៖

ប្រភព៖ ប្រជាប្រិយ

អត្ថបទដោយ​៖ Vathey

Show Buttons
Hide Buttons