មិនធម្មតា! បទ «លះបង់» ច្រៀងដោយ សុខ ពិសី ស្ដាប់ហើយរំភើបចិត្តចំពោះគ្រូពេទ្យជួរមុខរួមគ្នាប្រឆាំងវីរុស កូវីដ​ (វីដេអូ)

មិនខុសពីតារាចម្រៀងដទៃ ពេលនេះតារាចម្រៀងរូបស្រស់ សុខ ពិសី បានបង្ហើរសំនៀងមួយបទដែលមានចំណងជើងថា «លះបង់» ដែលចង់បង្ហាញពីទឹកចិត្តគ្រូពេទ្យជួរមុខសុខចិត្តបែកពីមនុសុ្សជាទីស្រឡាញ់ដើម្បីចូលរួមប្រយុទ្ធវីរុសកូវីដ ១៩ ។

មួយបទរបស់ សុខ ពិសី ពិតជាពីរោះ និង មានអត្ថន័យខ្លាំងដែលយើងទាំងអស់គ្នាគួរលើកទឹកចិត្ត និង ផ្តល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យទាំងនោះដែលខំបូជាកម្លាំងកាយ និង សុខចិត្តបែកពីមនុស្សជាទីស្រឡាញ់ដើម្បីប្រយុទ្ធជាមួយមេរោគដ៏កាចសាហាវមួយនេះ ។

ក្រៅពីសរសើរពីអត្ថន័យនៃបទចម្រៀងហើយ អ្នកគាំទ្រជាច្រើនសុទ្ធតែសរសើរថា តួសម្តែងប្រុសនៅក្នុងបទនេះពិតជាស្រស់សង្ហាស័ក្តិសមជាមួយនឹងស្រីស្អាត សុខ ពិសី ។

ក្រៅពីចូលរួមច្រៀងដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យហើយស្រីស្អាត សុខ ពិសី ក៏បានបរិច្ចាគជាថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមកាត់បន្ថយប្រឆាំងជាមួយនឹងវីរុសកូវីដ ១៩ ផងដែរ ។ រហូតមកដល់ពេលនេះ សុខ​ ពីសី នៅតែជាគ្រាប់ពេជ្រ​នៅក្នុងផលិតកម្មសាន់ដេបើទោះមានតារាវ័យក្មេងរីកដុះដាលជាច្រើនក៏ដោយ ។​ តោះទៅទស្សនាការសម្តែងរបស់ សុខ ពិសី នៅក្នុងបទចម្រៀង «លះបង់» ទាំងអស់គ្នា ៕

សូមទស្សនានូវ វីដេអូ ខាងក្រោម៖

ប្រភព៖ ប្រជាប្រិយ

អត្ថបទដោយ​៖ ចេនី

Show Buttons
Hide Buttons