ញាក់សាច់! គង់ ច័ន្ទស្រីមុំ លេងស្ទីលថ្មីបញ្ចេញគល់ភ្លៅ សម្ញែងគល់សុដន់ បង្អួតសម្រស់នាជិតបំណាច់ខែមេសា

គង់ ច័ន្ទស្រីមុំ ត្រូវបានគេមើលឃើញថាជាអ្នកសិល្បៈមួយរូបដែលពេលនេះមិនត្រឹមតែជោគជ័យលើអាជីពសិល្បៈតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជីវិតគ្រួសារ និង មុខជំនួញជួញប្រែក៏មានភាពសមប្រកបគួរឱ្យកត់សម្គាល់ផងដែរ ។

បើនិយាយពីជីវិតគ្រួសាររបស់តារាស្រី គង់ ច័ន្ទស្រីមុំ អ្នកគាំទ្ររូបណាក៏ដឹងដែរថានាងបានរស់នៅយ៉ាងមានសេចក្តីសុខនៅក្នុងគំនរភាពស្តុកស្តម្ភ និង ហាយសូរបំផុត ជាមួយស្វាមីលោក គឹម សីហា និង កូនស្រីតូច ម៉ូម៉ូ ដោយគ្រួសារតារាស្រីរូបនេះតែងតែត្រូវបានគេចាប់អារម្មណ៍ជានិច្ច ព្រោះនាងតែងតែបានផ្សារភ្ជាប់ជាមួយអ្នកគាំទ្រតារយៈការបង្ហោះរូបបង្ហាញពីជីវិតឯកជនរបស់គ្រួសារនាងឱ្យអ្នកគាំទ្របានឃើញតាមរយៈបណ្តាញសង្គមនានា ។

បើនិយាយពីសម្រស់របស់តារាស្រី គង់ ច័ន្ទស្រីមុំ វិញ បើទោះបីពេលនេះនាងមានកូនស្រីម្នាក់ទៅហើយក្តី ប៉ុន្តែសម្រស់នៅតែស្រស់ស្អាត និង ហាក់ក្មេងជាវ័យគួរឱ្យកត់សម្គាល់ ។ ជាក់ស្តែងតាមរយៈរូបភាពសន្លឹកប៉ុន្មាននេះដែលអ្នកម្តាយសម័យថ្មី គង់ ច័ន្ទស្រីមុំ ទើបតែបានបង្ហោះនេះ បានបង្ហាញយ៉ាងច្បាស់តែម្តង ដោយនាងបានសម្ញែងគល់សុដន់យ៉ាងជឿជាក់ ជាមួយនឹងសម្រស់គល់ភ្លៅសស្អាត និង យ៉ាងហំហានគ្មានរអែងអ្វីបន្តិចឡើយ ។

ភ្ជាប់ជាមួយរូបភាពនេះដែរ តារាសម្តែង និង ជាអ្នកម្តាយរបស់នាងតូច ម៉ូម៉ូ រូបនេះបានបង្ហាញចំណាប់អារម្មណ៍ដែរថា «សរសើរម៉ាមីតាមការគួរទៅ សសើរខ្លាំងៗក៏អត់ខឹងដែរ តែបើសរសើរតិចៗ ក៏នៅតែអត់អី គ្រាន់តែ…You own yourself the love that you so freely give to other people» ។ ជាមួយរូបភាពនេះដែរ តារាស្រី គង់ ច័ន្ទស្រីមុំ ក៏ទទួលបានការលើកសរសើរពីសំណាក់អ្នគាំទ្រផងដែរ បន្ទាប់ពីបង្ហាញស្ទីលថ្មីយ៉ាងសិចស៊ីបែបនេះ រហូតដល់អ្នកខ្លះលើកឡើងថា ម៉ាមីសម័យថ្មីលេងស្ទីលសិចស៊ីបញ្ចេញគល់ភ្លៅ សម្ញែងគល់សុដន់ បង្អួតសម្រស់នាចុងខែមេសាទៀតផង ៕

ប្រភព៖ ប្រជាប្រិយ

អត្ថបទដោយ​៖ សាកល

Show Buttons
Hide Buttons