ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភប្រាក់សុទ្ធ ១០០ ៩៩០ ០០០ រៀល ដល់កាកបាទក្រហម បន្ទាប់ពីបរិច្ចាគ ២០០ លានរៀលប្រឆាំងកូវីដ ១៩

បរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ២០០ លានរៀលដើម្បីចូលរួមប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩ មិនទាន់បានប៉ុន្មានផង ពេលនេះឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានឧត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១០០ លាន ៩៩ ម៉ឺនរៀល ដល់កាកបាទក្រហមថែមទៀត ។

កាយវិការសប្បុរសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឱ្យមហាជនមានការគាំទ្រ និង សរសើរពីទឹកចិត្តដ៏ល្អរបស់លោកឧកញ៉ា ដោយអ្នកខ្លះលើកឡើងថាមិនត្រឹមតែមានទ្រព្យស្តុកទេ នៅមានទឹកចិត្តជួយសង្គមបែបនេះទៀត ពិតជាកម្ររកបានណាស់  ។

​ជាមួយនឹងការបរិច្ចាគទឹកប្រាក់ជាបន្តបន្ទាប់ជាច្រើនដល់សង្គមឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហោះសារដែលមានអត្ថន័យថា «ក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់ សូមចែករំលែកចូលរួមបរិច្ចាគថវិកា (២០០ លានរៀលប្រឆាំងកូវីដ ១៩ និង កាកបាទក្រហម ១០០ លាន ៩៩ ម៉ឺនរៀល) ប្រៀបដូចជាជ្រៀកបំណែកបេះដូងនៃសេចក្តីស្រឡាញ់របស់គ្រួសារខ្ញុំជូនជាការងារមនុស្សធម៌ក្នុងប្រទេសជាតិរបស់យើង តាមលទ្ធភាពដែលខ្ញុំបាទធ្វើបាន ។ ទោះបីខ្ញុំមិនអាចមានលទ្ធភាពក្នុងការបរិច្ចាគបានច្រើនដូចរៀមច្បងក៏ដោយ តែខ្ញុំបាទនឹងព្យាយាមបន្តបរិច្ចាគប្រៀបដូចជាភ្លៀងរលឹមដើម្បីការងារមនុស្សធម៌» ៕

 

ប្រភព៖ ប្រជាប្រិយ

អត្ថបទដោយ​៖ ចេនី

Show Buttons
Hide Buttons