សម្រាប់ទិវាកាកបាទក្រហមថ្ងៃទី ០៨ ឧសភាខាងមុខនេះ ពិធីការិនី ឌួង ហ្សូវីដា ក៏បានចូលរួមឧបត្ថម្ភជាទឹកប្រាក់ដល់ទៅ ២០០០ ដុល្លារផងដែរ ។
ដោយសារមមាញឹកនៅក្នុងអាជីពជំនួញ ឌួង ហ្សូរីដា ស្ទើរតែគ្មានពេលវេលាសម្រាប់ការងារសិល្បៈ ។ នាងធ្លាប់អះអាងថាការងាររកស៊ីអាចរកប្រាក់ចំណូលបានច្រើនជាងអាជីពសិល្បៈឆ្ងាយណាស់ ហើយពេលនេះដែរ ឌួង ហ្សូរីដា កាន់តែបង្កើនការងាររកស៊ីកាន់តែធំ ។
បើតាមបំណងនាងគ្រោងនឹងបើកលក់ពេជ្របន្ថែមទៀតក្រោយស្ងាត់វីរុសកូវីដ ១៩ ។ ថ្វីដ្បិតមិនសូវខ្វាយខ្វល់និងការងារសិល្បៈតែ ឌួង ហ្សូរីដា ហាក់លេចមុខលេចមាត់នៅក្នុងការងារមនុស្សធម៌ ។
យ៉ាងណាមិញថ្មីៗនេះពិធីការិនីរូបនេះបានបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ២០០០ ដុល្លារដល់កាកបាទក្រហមផងដែរ ។ ទឹកចិត្តដ៏ល្អរបស់ ឌួង ហ្សូរីដា ក៏ទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន ដោយខ្លះសរសើរថាស្អាតហើយចិត្តល្អទៀត ។ មិនមែនជាលើកដំបូងទេកន្លងមកគេតែងឃើញនាងចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ៕
ប្រភព៖ ប្រជាប្រិយ
អត្ថបទដោយ៖ ចេនី