ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធីប្រលងសមត្ថភាពចម្រៀង ដ៏ល្បីល្បាញ X Factor Cambodia ប្រាកដជាបានស្គាល់ពី អតីតបេក្ខជន គង់ ចំរើន ជាមិនខាន។ លើសពីនេះ ទោះជា គង់ ចំរើន មិនបានលើកពានរង្វាន់ សម្រាប់រដូវកាលលើកនេះក្ដី តែប្រជាប្រិយភាពរបស់លោក មានចំពោះទស្សនិកជនមិនណយទេ និងថែមទាំងកាន់តែត្រូវប៉ាន់ ទទួលបានការងារសិល្បៈ មិនចេះដាច់ផងដែរ។
ដោយឡែកនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទក្រោមចំណងជើងថា “សង្សារចុងអូនល្អ” ដែលជាការបកស្រាយដោយ គង់ ចំរើន ហើយនិពន្ធទំនុកច្រៀងដោយ លី ស៊ីនហួន, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ សាន់ សុវណ្ណឌីន។ ក្រោយពីស្តាប់ចប់ ធ្វើឲ្យប្រិយមិត្តជាច្រើនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង នូវទឹកដមដ៏ពីរោះ របស់ ចំរើន ហើយមានអ្នកខ្លះទៀតលើកសរសើរថា “ពេញចិត្តសំឡេងគាត់ណាស់”, “ពីរោះប្លែកម៉្យាង”, “រង់ចាំយូរហើយឥឡូវបានមកដល់ហើយ”។ ប្រភព៖ ហ្វេសបុក