តោះមកស្គាល់ពី ប្រវត្តិរបស់ អាក្លូ ដែលអ្នកមិនដែលដឹង (មានវីដេអូ)

បរទេស៖ អ្នក​និយម​លេង​បណ្តាញ​សង្គម ​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ ​និង​ស្គាល់រួចមកហើយ ​​នៅ​រូបភាពក៏​ដូចជា​វីដេអូ របស់​តារាកំប្លែង​អាក្លូ​​​ដែល​អ្នកគ្រប់​គ្នា ​គិត​ថា​ជា​កូន​ក្មេង​ នៅ​តាម​បណ្តាPage ជា​ច្រើន ដែល​​បានយក​មក​ត្រូល បន្តបន្ទាប់​គ្នា ​ហើយ​ក៏បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ផ្ទុះ​សំណើច​មិន​តិច​ដែល ​ជា​មួយ​នឹង​មុខ​មាត់​បែប​កំប្លែង​ និង​ទេពកោសល្យ ​ដ៏​ប៉ិន​ប្រសប់​របស់រូបគេ។

តែ​ជាការពិត​ បើ​មក​ដឹង​ពី​ប្រវត្តិ​របស់ ​តារាប្រុស​រូប​នេះ​វិញ​គឺ​លោក​មិន​មែន​មាន​អាយុ​តិច​ទេ ហើយមាន​​ឈ្មោះ​ពិត​ថាOsita Iheme ជនជាតិ​Nigerian ដែល​អ្នក​គ្រប់​គ្នាបាន​ស្គាល់​ថា ​អាក្លូ ​នោះ។ ​ Osita Iheme កើត​ក្នុងថ្ងៃទី​២០ ខែកុម្ភៈ ​ឆ្នាំ​១៩៨២ មានអាយុ៣៨​ឆ្នាំ​ កើតក្នុង​គ្រួសារមួយ​ដែល​មាន​ជីវភាព​​​ក្រី​ក្រ និង​មាន​បងប្អូន​ចំនួន​៥នាក់​។

តារាកំប្លែងOsita Iheme បាន​ចាប់​ផ្តើម​អាជីព​ជា ​តារាសម្តែង​ក្នុង​អំឡុង​ឆ្នាំ​២០០២ ដែល​ភាគ​ច្រើន ​លោក​សម្តែង​ជា​តួ​កូន​ក្មេង​។ ក្រោយ​មក ​ក្នុង​ឆ្នាំ​២០០៣​ភាព​ល្បី​ល្បាញ​របស់​លោក ​ក៏​កាន់​តែ​កើន​ឡើង​យ៉ាង​ខ្លាំង​ ជា​បន្ត​បន្ទាប់​ក្រោយ​ពី​បាន​បង្ហាញ​ខ្លួន ​ក្នុ​ងភាព​យន្ត​ជា​ច្រើន​ ជា​ពិសេស​នោះគឺ ខ្សែភាពយន្ត​មួយ​​ដែល​មាន​ចំណង​ជើង​ថា​«Aki na Ukwa» រួម​ជា​មួយ​នឹង ​តារាកំប្លែងChinedu Ikedieze។​ក្រៅ​ពី​អាជីពជា ​តារាកំប្លែង​​លោក​ក៏ជា​ស្ថាបនិក ​នៃ​អង្គការInspired Movement Africa ដែល​បង្កើត​ឡើង ក្នុង​គោល​បំណង​​ ដើម្បី​លើក​ទឹក​ចិត្ត​និង​ជួយដល់​យុវជន​ដែល ​ជួប​បញ្ហា​ផ្សេងៗ​។

ទៀតសោត បន្ទាប់​ពី​បាន​ប្រឡូក​ចូល​ក្នុង​ វិស័យ​សិល្បៈអស់​រយៈពេល ជិត​២០​ឆ្នាំ និង​ធ្លាប់​បាន​ចូល​រួម​ថតខ្សែ​ភាព​យន្ត​ជាង​ ២០០​រឿង​​កន្លងមក​នេះ តារាកំប្លែងOsita Iheme (អាក្លូ) ក៏​ធ្លាប់​បាន​ទទួល​បាន​នៅ​ពានរង្វាន់​ជា​ច្រើន​ដូច​ជា​កាលពី​ឆ្នាំ​២០០៧ លោក​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​Lifetime Achievement Award ពី​African Academy Awards រួម​ទាំង​ពាន​រង្វាន់​ ដទៃ​ផ្សេងជាច្រើន​ទៀត​។ ចំណែក​ទ្រព្យ​សម្បត្តិសរុប​ របស់​លោក​ ក៏​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ​រហូត​មក​ទល់​ពេល​នេះ​ លោក​មាន​ទ្រព្យ​សម្បត្តិ​ សរុប​ជាង​៣,៥ លាន​ដុល្លារ​អាមេរិក​។

គួរ​បញ្ជាក់ផង​ដែរថា ​បើ​តាម​ប្រភព​មិន​ច្បាស់​លាស់​មួយ​ក៏​បាន​ឲ្យ​ដឹង​ថា​តារា ​តារាកំប្លែង​រូប​នេះ​ ​ក៏​បាន​លួច​លាក់​រៀប​ការ ​នឹង​តារាសម្តែង​ស្រី​នីហ្សរី​យ៉ា​ម្នាក់ ដែល​​មាន​ឈ្មោះ​ថា​Nana Ama McBrown ហើយ​ពួកគេ​ថែម​ទាំង មាន​កូន​ប្រុស​ម្នាក់​ថែម​ទៀត​។ ក៏ប៉ុន្តែ​រហូតមកទល់​ពេល​នេះ ​តារាកំប្លែង​រូបនេះ ​នៅ​ទាន់​ប្រកាស​ពី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ ចេញ​ជា​សាធារណៈ នៅ​ឡើយ​នោះទេ៕

សូមទស្សនា នូវវីដេអូ ដូចខាងក្រោម៖

ប្រភព៖ ខ្មែរឡូត

Show Buttons
Hide Buttons