តារាចម្រៀងវ័យ ៧៣ឆ្នាំ Marianne អរគុណគ្រូពេទ្យខ្លាំងបំផុត ដែលសង្គ្រោះជីវិតរបស់ខ្លួនពី​ វី​រុសកូវីដ១៩

តារាចម្រៀង និងអ្នកនិពន្ធចម្រៀងអាយុ ៧៣ឆ្នាំ លោកស្រី Marianne Faithfull ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីដើមខែមេសានេះ ក៏ព្រោះតែលោកស្រីមានផ្ទុកកូវីដ១៩ ។ ប៉ុន្តែនៅពេលនេះ លោកស្រីបានចាកចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីមានការព្យាបាលយ៉ាងយកចិត្តទុកដាក់ និងបានជាសះស្បើយត្រឹមរយៈពេល ២២ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ foxnews។

អ្នកនាំពាក្យរបស់លោកស្រី Marianne បានសរសេរលិខិតមកកាន់ foxnews ថា «លោកស្រីបានជាសះស្បើយហើយ បន្ទាប់ពីព្យាបាលអស់រយៈពេល ២២ថ្ងៃ ក្រោយបានដឹងថាមានជំងឺកូវីដ១៩។ ហើយបច្ចុប្បន្ន លោកស្រី Marianne នឹងបន្តសម្រាកព្យាបាល នៅទៅក្រុងឡុងដ៍»

នៅក្នុងលិខិតនេះដែរ ក៏បានអរគុណទៅដល់អ្នកគាំទ្រ និងបារម្ភពីលោកស្រី ហើយលោកស្រីក៏បានថ្លែងអំណរគុណ ដល់ក្រសួងសុខាភិបាល មន្ទីរពេទ្យ និងគ្រូពេទ្យ ដែរថា « លោកស្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបុគ្គលិករបស់ NHS (National Health Service ) ទាំងអស់ដែល បានមើលថែលោកស្រីនៅមន្ទីរពេទ្យ ហើយដោយគ្មានការសង្ស័យ និងបានជួយសង្គ្រោះអាយុជីវិតលោកស្រីពីជំងឺដ៏សាហាវមួយនេះ»

ប្រភព៖ ប្រជាប្រិយ

អត្ថបទដោយ​៖ Vathey

Show Buttons
Hide Buttons