(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ តារាកំប្លែងនាយ ក្រិន ជាតារាកំប្លែងដ៏មានប្រជាប្រិយមួយរូប ដែលតែងតែទទួលបានការគាំទ្រជាច្រើន ពីបណ្ដាទស្សនិកជន តាមរយៈវោហាស័ព្ទ មិនចេះរីងស្ងួត ថែមទាំងបានធ្វើឲ្យអ្នកទស្សនា ផ្ទុះសំណើច និងមានភាពរីករាយ ផងដែរ។
ដោយឡែក ប្រិយមិត្តប្រាកដជាបានជ្រាបពីដំណឹងដ៏សោកសៅរបស់ តារាកំប្លែងរូបនេះ ដែលធ្វើឲ្យមហាជនជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកាលពីប៉ុន្មានខែមុន ដោយភរិយារបស់លោក បានទៅមានអ្នកថ្មី ចោលរូបលោក និងកូនៗ ថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលត្រូវប្រពន្ធរត់ចោលបែបនេះ នាយ ក្រិន ត្រូវទទួលរ៉ាប់រង ចិញ្ចឹមបីបាច់ កូនៗទាំង ៣ របស់ខ្លួន ខណៈដែលកូនៗទាំង ៣ របស់នាយ ក្រិន ផ្ទាល់ សុទ្ធតែនៅក្មេងៗ ថែមទៀតផង ម៉្យាងវិញទៀត ក្រោយពីលេចលឺដំណឹង បែបនេះ បានធ្វើឲ្យមហាជនជាច្រើន កើតក្ដីអាណិតអាសូរ ដល់រូបលោក យ៉ាងខ្លាំង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
Source: Khmerload